ហិហិហិ!!...
សើចបន្លប់ការអៀនរបស់ខ្លួនឯងបន្ដិចសិន...
ពិបាកនិយាយណាស់!!.. កើតជាកូនប្រុស
ឃើញស្រីស្អាតមិនបានសោះ បើមិនបានងាកមើលបន្តិចមិនបានតែម្ដង ។ ឃើញហើយ
មិនដឹងជា ស្រមើស្រមៃអណ្ដែតអណ្ដូងដល់ណាខ្លះទេ ។ នឹកគិតថា បើបានជាគូគាប់វិញ
ច្បាស់ជាថ្នាក់ថ្នម បីបម មិនឱ្យឃ្លាតមួយជំហាននោះឡើយ ។
តែអ្វីៗបានត្រឹមតែលួចសម្លឹង លួចស្រឡាញ់
លួចក្នាញ់ក្នុងចិត្ត លួចកើតទុក្ខទោម្នេញ តែម្នាក់ឯង តែប៉ុណ្ណោះ ។ មិនខុសពីបទចំរៀង
“លួចស្នេហ៍ លួចទុក្ខ” របស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត នោះឡើយ ។ ធម្មតាទេ អប្សរាសួគ៌ា ប្រាកដជាសមជាគូនឹង
ទេវបុត្រ ជិះសេះសហើយ មិនមែនគេមកស្ម័គ្រជាមួយមាណពកំសត់ជិះក្របីខ្មៅនោះទេ
។ តើធ្វើម្ដេចទៅចឹង ទើបអាចសណ្ណំបន្ទន់ចិត្ត ធីតាសួគ៌ា នោះបាន? :(
ហិហិហិ!!! មិនមែនទេពធីតា គ្រប់អង្គារសុទ្ធតែរង់ចាំទេវបុត្រជិះសេះសនោះទេ ក្នុងរឿងក៏មានដែរ ទេពធីតា មកចាប់ចិត្តលើចៅមាណព។ មកពីមិនទាន់ដល់ពេលទេពធីតា ចុះមកក្រសាលផែនដីហ្នឹងណា បានមិនទាន់ជួប។ និស្ស៍យមកដល់ ទេពធីតា ក្នុងសុបិន្ដនឹងបង្ហាញកាយហើយ ^_^
ReplyDeleteហេហេហេ!!! អូ!! មែន!! សង្ឃឹមថា ចឹងចុះ!! ដល់ពេលនោះ ចាំនាំទេពធីតា ជិះក្របី លេងជុំវិញ ឋានកណ្ដាល ឱ្យណាណីហ្មង!! :D
Deleteហេហេហេ! សូមជូនពរអោយទេពធីតា ឆាប់យាងចុះមកជួបនឹងចៅមាណព កុំអោយចៅមាណពរងារម្នាក់ឯង យូរពេក ^__^
Deleteសាធុ សាធុ សាធុ... hehehe
Delete