ដំណើរកំសាន្ដលើកដំបូងរបស់ខ្ញុំ ទៅកាន់ខេត្តរតនគិរី
បួនយប់ប្រាំថ្ងៃ ពិតមិនសព្វកន្លែងឡើយ សម្រាប់ដែនធម្មជាតិមួយនេះ ។ តែទោះបីកាយឃ្លាតមកលឿនពេកក៏ដោយ
ក៏ចិត្តនៅតែស្ថិតជាប់ក្នុងទឹកដីដ៏ផូរផង់មួយនេះដដែល ហើយតែងតែទទូចហៅឱ្យខ្ញុំវិលទៅវិញគ្រប់ពេល
ដើម្បីរីករាយនឹងទីកន្លែងដ៏ស្រស់ស្អាតដទៃទៀត ។
រតនគិរីជាខេត្តមួយ ស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា
មានចម្ងាយ ៥៨៨ គ.ម ពីរាជធានីភ្នំពេញ ។ ឋានមនោរមដ៏សុខសាន្ដមួយនេះ សំបូរទៅដោយរតនសម្បត្តិធម្មជាតិដ៏ស្រស់បំព្រងគ្រប់ទីកន្លែង
ដែលអាចសណ្ដំចិត្តភ្ញៀវទេសចរមកពីគ្រប់ទីកន្លែងឱ្យទន់ចិត្ត មិនចង់ឃ្លាតទៅឆ្ងាយសោះឡើយ
។ ជ្រោះអូរ ជ្រលងភ្នំ ទឹកធ្លាក់ និងបឹងធម្មជាតិនានា សុទ្ធហ៊ុមព័ទ្ធទៅដោយសម្រស់ព្រៃព្រឹក្សាពណ៌ខៀវស្រងាត់
អមជាមួយ សម្រែកស្រែកច្រៀងដ៏កងរំពង របស់បក្សាបក្សីតូចធំ ដែលកំពុងប្រលែងគ្នាលេងយ៉ាងសប្បាយរីករាយពីមែកឈើមួយទៅមែកឈើមួយ
។
វាជាអនុស្សាវរីយ៍ដ៏សប្បាយរីករាយមួយ ក្នុងដែនធម្មជាតិដ៏ប្រណីត
ដែលអាចឱ្យខ្ញុំបានសម្រាកលម្ហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្តាប់សូរទឹកធ្លាក់
និងសម្លេង ស្រែកយំនៃបក្សាបក្សី ក្នុងបរិយាកាសដ៏ត្រជាក់ត្រជុំដែលមិនអាចបំភ្លេចបាន
។
ខាងក្រោមនេះ ជាកំណាព្យទី២ របស់ខ្ញុំ សម្រាប់មណ្ឌលធម្មជាតិ
រតនគិរី :
ថ្ងៃណាមួយ ខ្ញុំនឹងទៅលេងអោយបាន ព្រោះខានទៅលេងជាង១០ឆ្នាំហើយ។ :)
ReplyDeleteចាំពេលទៅ សុំទៅដែរ.. :P
Deleteមិនអោយសុំទាន់ទេ ហៅមុនអោយហើយហ្មង ... :P
Delete