Saturday, January 5, 2013

កំណាព្យស្នេហា

កម្រមាននរណា កើតមកមានបេះដូង តែគ្មានការស្រឡាញ់ ឬស្នេហានោះទេ ។ ហើយ​ក៏​មិន​ប្រាកដ ថា ទទួល​បាន​ជោគជ័យ​​គ្រប់គ្នា​នោះ​ដែរ ។ គ្រាន់​តែ អ្នក​ខ្លះ ហ៊ាន​បង្ហាញ​ប្រាប់ ឯ​ខ្លះ​មិន​ហ៊ាន​ប្រាប់​តែ​​ប៉ុណ្ណោះ ។ អាច​ថា ខ្ឡះ​គាត់​មិន​ចង់​រំលឹក​ពី​រឿង​ឈឺចាប់​តទៅ​ទៀត ខ្លះ​គាត់​ខ្លាច​ខ្មាស​គេ ឯ​ខ្លះ​ទៀត​​​មិន​ចង់​ឱ្យ​អ្នក​ផ្សេង បាន​ដឹង​ពី​ជីវិត​ស្នេហា​របស់​គេ​តែ​ប៉ុណ្ណោះ ។

ខាងក្រោមនេះ គ្រាន់តែជាប្រវត្តិស្នេហាអតីតកាល ដែលខ្ញុំបាន​ឆ្លង​កាត់​កាល​ពី​នៅ​មហា​វិទ្យាល័យ តែ​ប៉ុណ្ណោះ ។ វា​ជាស្នេហា​ដំបូង ដែល​បាន​ត្រឹម​តែ​លួច​ស្រឡាញ់​គេ ទាំង​មិន​ហ៊ាន​ប្រាប់​គេ​ឱ្យ​ដឹង​​នោះ​​ឡើយ ។ ចុង​ក្រោយ ក៏​ដាច់​ចិត្ត​ប្រាប់​គេ​ដែរ តែ​ត្រូវ​ក្អួត​ឈាម អត់​អំពើ ។ ពិបាក​ថា​ដែរ គេ​ជា​កូន​អ្នក​មាន​ធូរធារ សម្រស់ និង​ឥរិយាបថ ក៏​ល្អ​ប្រសើរ ឯ​ខ្លួន​ខ្ញុំ​វិញ មាន​ត្រឹម​តែ​ចំណេះ និង​បាន​រៀន​ពូកែ តែ​​គ្មាន​លុយ​ឡាន​នឹង​គេ ។ តែ​ក៏​ហួស​ចិត្ត​ខ្លះ​ដែរ បើ​គេ​មិន​ស្រឡាញ់​ម៉េច​មិន​ប្រាប់​ត្រង់ៗ​ទៅ ថា​គេ​​មាន​​​អ្នក​គេ​ស្រឡាញ់ ល្អូក​ល្អឺន​នឹង​គ្នា​មុន​ខ្ញុំ​ពីរ​បី​ឆ្នាំ​ហើយ ចាំ​បាច់​កុហក​ធ្វើ​អី (មិន​កុហក​ទេ គ្រាន់​តែ​​មិន​និយាយ​ការ​ពិត) ហើយ​ថែម​ទាំង​ធ្វើ​សកម្មភាព​ដូច​ស្និទ​ស្នាល​ណាស់ ឱ្យ​គេ​ច្រឡំ​ថា ជា​សង្សារ​ខ្ញុំ​ទៀត  ហ៊ឺស!! កាន់​តែ​និយាយ កាន់​តែ​ឈឺ​ចាប់... តិច​ក្អួត​ឈាម​ទៀត​ទៅ! ...

តែក៏ល្អដែរ វាក៏ជាបទពិសោធន៍មួយ ដែលធ្វើឱ្យខ្ញុំកាន់តែតស៊ូឡើងថែមមួយកំរិតទៀតដែរ ដើម្បី​សម្រេច​នូវ​ជោគ​ជ័យ​ក្នុង​ជីវិត ។ ម្យ៉ាងទៀត វាក៏ជាកម្លាំងមួយ ដែលធ្វើឱ្យខ្ញុំដាច់ចិត្ត​ ចាប់កាន់​ប៊ិច​ឡើង តែង​កំណាព្យ ជាលើកដំបូងដែរ... 

(អត់ដែលតែងសោះ ចាប់តែងម្ដង មាន២ មាន៣ មាន៤ ... តាហ្មង!!.. :D )


4 comments:

  1. ស្នេហា គឺបែបនេះហើយ។ ស្រលាញ់គេត្រូវសារភាព ចម្លើយយ៉ាងណាមិនសំខាន់ ហើយទទួលយកដោយមិនសោកស្ដាយ តែអ្វីដែលស្ដាយ គឺនៅពេលស្រលាញ់គេហើយ បានតែលាក់ មិនហ៊ានប្រាប់។ ស្នេហ៏ដំបូង កម្រនឹងទទួលបានជោគជ៍យណាស់ ព្រោះនៅខ្វះបទពិសោធន័ xD តែទោះជាយ៉ាងណា ក័ចាត់ទុកថា គ្មាននិស្ស៍យទៅចុះ។ :)

    ReplyDelete
    Replies
    1. ម្យ៉ាងខាងស្រី គេដូចជាលេងសើចនឹងស្នេហានេះណាស់ ។ បើមិនអីចឹង អ្នកផ្សេងមិនច្រឡំថា ជាសង្សារនឹងគ្នានោះទេ ។ មិនដឹងថា គេធ្វើដើម្បីអ្វី?.. :(

      Delete
    2. ជាអតីតកាលទៅហើយ កុំគិតច្រើនអី។ ជួនកាល គេធ្វើដូច្នេះក៏ដើម្បីមើលថា តើអ្នកណាសមនឹងគេជាង
      ព្រោះជាធម្មតា ស្រីស្អាតគេតែងមានជម្រើសច្រើន។ ហិហិហិ

      Delete
    3. និយាយចឹង ក៏ត្រូវដែរ.. ប្រហែលជាចឹងមែន..

      Delete